Wednesday, August 14, 2013

Constitution of Cambodia

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និង​វិសោធនកម្មថ្មីៗនៃព្រះរាជាណាចក្រកម្ពុជា

THE CONSTITUTION OF THE KINGDOM OF CAMBODIA OF 1993 WITH AMENDMENTS

LA CONSTITUTION DU ROYAUME DU CAMBODGE DE 1993 AVEC AMENDAMENTS

ជំពូកទី៣

អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ

មាត្រា៣៥
​​​                ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
                សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាង ហ្មត់ចត់​ពីអង្គការរដ្ឋ។

មាត្រា៣៧
               សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់។

មាត្រា៣៩
           ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទារសំណងជួសជុលការខូចខាតដែល បណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការ ទាំងនេះ។ ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ច របស់តុលាការ។

មាត្រា៤៤
    ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធ។ មានតែ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។

             កម្មសិទ្ធឯកជនស្របច្បាប់ឋិតនៅក្រោមការគាំពារនៃច្បាប់។
             ដែលនឹងដកហូតកម្មសិទ្ធអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈ តម្រូវ ឲ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

ជំពូកទី១២ថ្មី

អំពីក្រុមប្រឹក្សាធម្មនុញ្ញ

មាត្រា១៣៦ថ្មី

          ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
    ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្ម ទាក់ទងនឹង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

មាត្រា១៣៧ថ្មី (មាត្រា១១៨ចាស់)

   ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូបដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបីត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសរើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
  ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសម្លេងឧត្តមានុភាព ក្នុងករណីបែកសម្លេងជាពីរស្មើគ្នា។